កីឡា
Luka Modric បានបន្តកុងត្រាថ្មីជាមួយ Real Madrid ជាផ្លូវការ
ខ្សែប្រយុទ្ធ Luka Modric បានបន្តកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Real Madrid នៅក្នុងថ្ងៃនេះជាផ្លូវការ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ កីឡាករនេះ និងក្លឹបបានព្រមព្រៀងគ្នាបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ការបន្តលេងនៅក្លឹប Real Madrid នេះជាក្ដីស្រមៃរបស់ Modric ដោយកីឡាករចង់ចូលនិវត្តន៍នៅក្លឹបនេះតែម្ដង។ កីឡាករនេះធ្លាប់និយាយទៅកាន់សារព័ត៌មានកាលពីចុងខែកន្លងទៅនេះថា៖” ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ចូលនិវត្តន៍នៅក្លឹបមួយនេះ...