ព័ត៌មានអន្តរជាតិ
អ្នកស្រាវជ្រាវ ជនជាតិជប៉ុន ៖ អំប្រ៊ីយ៉ុងសត្វកណ្ដុរ លូតលាស់នៅលើស្ថានីយ៍ អវកាសអន្តរជាតិ ជាលើកដំបូង
តូក្យូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន មួយក្រុមបាននិយាយថា អំប្រ៊ីយ៉ុងសត្វកណ្ដុរ ត្រូវបានលូតលាស់នៅលើស្ថានីយ៍ អវកាសអន្តរជាតិ ហើយត្រូវបានអភិវឌ្ឍ ជាធម្មតាសម្រាប់ការសិក្សាដំបូង ដោយបង្ហាញថា វាអាចទៅរួចសម្រាប់មនុស្ស ក្នុងការបន្តពូជនៅទីអវកាស យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ អ្នកស្រាវជ្រាវរួមមាន Teruhiko Wakayama សាស្រ្តាចារ្យនៃមជ្ឈមណ្ឌលជីវបច្ចេកវិទ្យាកម្រិតខ្ពស់ នៃសាកលវិទ្យាល័យ Yamanashi និងក្រុមមកពីទីភ្នាក់ងារ...