ព័ត៌មានអន្តរជាតិ
ក្រិច នឹងទទួលបានប្រាក់ ៥៥ពាន់លានអឺរ៉ូ ពី EU ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Nikos Papathanasis អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ និង ហិរញ្ញវត្ថុក្រិច បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសក្រិច នឹងទទួលបានជំនួយ ផ្នែកហិរញ្ញវត្ថុសរុបប្រហែល៥៥ពាន់លានអឺរ៉ូ ស្មើនឹង៥៨,២២ពាន់លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប ហៅកាត់ (EU) ក្នុងរយៈពេល ៤ទៅ៦ឆ្នាំខាងមុខ...