ព័ត៌មានអន្តរជាតិ
ឧទ្ទម្ភាគចក្រវិស្វកម្ម របស់អង្គការ NASA បញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការរុករក នៅលើភពព្រះអង្គារ
ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ឧទ្ធម្ភាគចក្រវិស្វកម្មរុករកនៅភពព្រះអង្គាររបស់អង្គការ NASA បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជិត៣ឆ្នាំ នៅលើភពព្រះអង្គារ ។ អង្គការ NASA បានឲ្យដឹងថា ខណដែលឧទ្ធម្ភាគចក្រនៅតែហោះត្រង់ និងស្ថិតនៅក្នុងការទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យពីភពផែនដី រូបភាពនៃការហោះហើរលើកទី៧២របស់វានៅលើភពអង្គារកាលពីថ្ងៃទី១៨ ខែមករា ដែលបានបញ្ជូនមកភពផែនដីក្នុងសប្តាហ៍នេះបង្ហាញថា កំណាត់រ៉ូទ័រមួយ ឬច្រើនរបស់វា...