កីឡាករខ្សែការពារស្លាបសញ្ជាតិអង់គ្លេស Ashley Young នៅថ្ងៃអាទិត្យនេះត្រូវបានគេដាក់ ឲ្យស្ថិតនៅដាច់ដោយឡែកហើយក្រោយពេលដែលត្រូវបាន បង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩កាលពីព្រឹកថ្ងៃសៅរ៍។
មានន័យថា Young នឹងមិនអាចមានវត្តមាន ដើម្បីជួយក្រុម Inter Milan ក្នុងងការប្រកួតប៉នឹងក្រុម AC Milan ឡើយនៅចុងសប្តាហ៍ក្រោយនេះ។ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលកីឡាករទាំងឡាយ បានវិលត្រឡប់ពីការងារដើម្បីជម្រើសជាតិរបស់ពួកគេវិញ ទាំងអស់ទៅហើយនោះ។
គួរឲ្យដឹងដែរថាYoung ដែលមានវ័យ៣៥ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនឲ្យ Inter Milan ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះបានតែ៣ប្រកួតហើយ បានជួយបញ្ចូនបាល់គ្រាប់បញ្ចូលទីបានតែ១ដងគត់ ក្នុងការប្រកួតកាលពីខែកញ្ញាកន្លងមកជ័យជំនះលើក្រុម Benevento លទ្ធផល៥ទល់នឹង២៕
ប្រែសម្រួល៖ស៊ុនលី