កីឡា

លោក ហែម គីរី ៖ សហព័ន្ធខ្មែរហែលទឹក ត្រៀមបញ្ជូនគ្រូបង្វឹក ជំនាញ២រូប ជួយហ្វឹកហាត់ដល់កីឡាករ -កីឡាការិនី ហែលទឹកស្រុកកោះធំ

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធគ្រោងចុះបំប៉ន់ ដល់គ្រូបង្វឹកកីឡាហែលទឹក និងហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ហែលទឹកស្រុកកោះធំ ក្រោយពីមានការធូរស្បើយ មេរោគ COVID-19 ដែលជាគំនិតផ្តួចផ្តើម របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ ហែលទឹកផ្ទាល់តែម្តង ។

លោកបានបន្តថា សហព័ន្ធនឹងបញ្ជូន គ្រជំនាញ ផ្នែកហែលទឹកច្បាស់លាស់២នាក់ ទៅធ្វើហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ហែលទឹក ស្រុកកោះធំ ប្រហែលជា១០០នាក់ ដែលជាសិស្ស នៅសាលារៀនរដ្ឋ ក្នុងស្រុកកោះធំ ដោយការហ្វឹកហាត់យើងបែង ចេញតាមវេលាពេលរៀន សូត្ររបស់ពួកគាត់។

សម្រាប់រៀនហ្វឹកហាត់ ជាមួយយើង យើងនឹងត្រូវការជ្រើសរើស ពួកគាត់តាមចំណង ចំណូលចិត្តមិនបង្ខំ ឲ្យពួកគាត់ចូលរួមហ្វឹកហាត់ ដូច្នេះយើងនឹងស្វែករកកីឡាករ-កីឡាការិនី ហែលទឹកឆ្នើមៗចេញស្រុកកោះធំ ខេត្តកណ្តាល ដើម្បីឲ្យពួកគាត់ចូលរួម ជាមួយជម្រើសជាតិ ឬក្រុមអត្តពលិកឆ្នើមសម្រាប់ត្រៀម ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជាតិ និងអន្តរជាតិនានា លើឆាកអន្តរជាតិខាងមុខនេះ ។

លោកអគ្គលេខាធិការ បន្តថា យោងតាមផែនរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ ហែលទឹកត្រូវស្វែង រកកីឡាករ-កីឡាការិនី ហែលទឹកឆ្នើមៗ ឲ្យបានយ៉ាងតិចបំផុយ៥០នាក់ឡើង ឲ្យស្នាក់នៅរួមគ្នា នៅអាគារសហព័ន្ធខ្មែរហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ មានអាង ហែលទឹកកម្រិតអន្តរជាតិ ដែលសហព័ន្ធទើបធ្វើការជួសជួល រួចជាស្ថាពរក្រោមការចំណាយ ថវិកាប្រធានសហព័ន្ធ និងដៃឧបត្ថម្ភចូលរួមចំណែក អភិឌ្ឍនកីឡាហែលទឹកកម្ពុជា ឈានដល់ការដល់ដណ្តើម មេដាយជូនជាតិ ។

ដោយ៖លី ភីលីព

Most Popular

To Top