ជាដំណឹង ដ៏ល្អបំផុតមួយ សម្រាប់អ្នកគាំទ្រ បាល់ទាត់ជាពលរដ្ឋជនជាតិ របស់អង់គ្លេស និងអៀរឡង់ នៅពេលដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានប្រកាសអំពីការគាំទ្រដល់សហព័ន្ធបាល់ទាត់ ដើម្បីធ្វើការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ដ៏ធំបំផុត មួយលើលោក។
ទាំងអង់គ្លេស និងអៀរឡង់ បានប្រកាសព្រមគ្នា ក្នុងការដេញថ្លៃ សុំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ពានរង្វាន់ ពិភពលោកសម្រាប់ឆ្នាំ២០៣០ ទោះបីជាការដេញថ្លៃជា នឹងដំណើរការឡើយ រហូតដល់ឆ្នាំ២០២២ ខណៈដែលមានប្រទេសមួយចំនួន ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។
ក្រៅពីនោះយើងអាច មើលឃើញថា ប្រទេសដែលបានចាប់អារម្មណ៍ ក្នុងការចូលរួមដេញថ្លៃនោះ មានដូចជាប្រទេសអេស្បាញ និងប៉ទុយហ្គាល់ ខណៈដែលនៅអាមេរិក ឡាទីនវិញ គឺ មានបណ្តាប្រទេសអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយផងដែរ ចាប់ដៃគ្នាសុំធ្វើជាម្ចាស់ផ្ទះរួម៕
ប្រែសម្រួល៖ស៊ុនលី