កីឡា

Liverpool កំពុងចាប់អារម្មណ៍ ជាមួយនឹងខ្សែការពារម្នាក់ របស់ក្លឹប Real Betis

Aissa Mandi ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Real Betis នោះត្រូវបានគេដឹងថា កំពុងមានកុងត្រាជិតនឹងផុតទៅហើយ នៅពេលដែលចុងរដូវកាលនេះនឹងមកដល់។

យោងតាមការចេញផ្សាយ របស់កាសែត The Sport Witness បានអះអាងថា ហង្សក្រហម Liverpool ពិតជាកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែការពារសញ្ជាតិអាល់ហ្ស៊េរី Aissa Mandi ពិតមែន ពីព្រោះថា បច្ចុប្បន្នក្លឹបកំពុងតែប្រើប្រាស់កីឡាករ ដល់កម្រិតទី៣ទៅហើយ ដោយសារតែរបួសកីឡាករនៅតំបន់ការពារច្រើនពេក។

ប្រភពដដែល បានឲ្យដឹងទៀតថា លោក Jurgen Klopp នឹងនាំយកកីឡាករ Mandi ឲ្យបាននៅរដូវក្តៅនេះ បន្ទាប់ពីកីឡាកររូបនេះ បានចំណាយពេលអស់៥ឆ្នាំមកហើយ តាំងតែពីឆ្នាំ២០១៦ ជាមួយនឹង Real Betis៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top