កីឡា

Roma ត្រៀមលុយ ៣០លានផោន នាំយក Belotti

ក្លឹបខ្លាំងអ៊ីតាលី Roma ត្រូវបាន The Goal ចេញផ្សាយថា នឹងនាំយកកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Torino
ម្នាក់ដែលមានឈ្មោះថា Andrea Belotti មករួមក្លឹប នៅរដូវកាលក្រោយនេះ ។

ក្លឹប Roma បានត្រៀមរួចរាល់ហើយ ក្នុងការចរចាទិញ យកកីឡាកររូបនេះ ឲ្យបានមុនការមកដល់ របស់គ្រូបង្វឹកលោក Jose
Mourinho ទោះបីជា Belotti មានកុងត្រា រហូតដល់ឆ្នាំ២០២២ក្តី ។

Torino ក៏ត្រូវបានគេដឹងដែរថា មិនអាចរក្សា កីឡាកររូបនេះដែរ ទោះបីជាបានរស់នៅ ជាមួយគ្នា តាំងតែពិឆ្នាំ២០១៥មកក្តីហើយ
នឹងត្រូវកំណត់ តម្លៃខ្លួនកីឡាករ ដើម្បីផ្ទេរចេញ រួចរាល់ផងដែរ ប្រមាណជា២៦លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top