កីឡា

Chelsea ចាប់ផ្តើមទាក់ទង Haaland និង Hakimi សម្រាប់រដូវក្តៅនេះ

The Goal ហ៊ានអះអាងថា ក្លឹបតោខៀវ Chelsea នឹងអាចចំណាយលុយ ប្រមាណជាជាង២០០លានផោន ដើម្បីនាំយកកីឡាករ ទាំងពីររូបនេះមករួមក្លឹបនៅរដូវក្តៅនេះ ទោះបីជាមិនទាន់ ជាព័ត៌មានផ្លូវការក្តី ។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្លឹបបានទំនាក់ទំនងរួចរាល់ហើយ ទៅកាន់ភ្នាក់ងារ របស់កីឡាករ និងក៏ដូចជាក្លឹបបច្ចុប្បន្ន របស់ពួកគេផងដែរ ដើម្បីធ្វើយ៉ាងណា អាចសម្រេចបាន ការផ្ទេរម្តងទាំង២នាក់ ព្រមគ្នាតែម្តងទាំងខ្សែប្រយុទ្ធ Haaland និងកីឡាករខ្សែការពារ Hakimi ផង។

តោខៀវ Chelsea តាមពិតអាចមានជម្រើស ក្នុងការរងចាំរហូតដល់ឆ្នាំ២០២២ នៅពេលដែលតម្លៃខ្លួន របស់កីឡាកររូបនេះអាច នឹងមានការ ធ្លាក់ចុះបន្តិចមក ត្រឹមតែ៧០លានផោន ឬប្រហាក់ប្រហែលនេះ ប៉ុន្តែក៏នឹងត្រូវជួបប្រជែង ទៅនឹងក្លឹបធំផ្សេងទៀតផងដែរ នៅពេលជាមួយគ្នានោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top