កីឡា

ខ្សែការពារ Chelsea ម្នាក់សុខចិត្តចូលរួម Southampton តែមិនព្រមបន្តកុងត្រាថ្មី

The Goal ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea គឺត្រូវបានគេជឿជាក់ នឹងត្រូវបាត់បង់កីឡាករ ខ្សែការពារវ័យក្មេង ឆ្នើមចំនួន២នាក់បន្ថែមទៀត នៅរដូវក្តៅនេះទៅឲ្យក្លឹប Southampton ។

ប្រភពដដែលបានឲ្យដឹង ថា Southampton បានឈាន ទៅដល់ការយល់ព្រម ចំណាយលុយ ប្រមាណតែជា១,៥លានផោនប៉ុណ្ណោះ ដើម្បីនាំយកកីឡាករ ខ្សែការពារ វ័យក្មេងល្អបំផុត របស់ក្លឹបតោខៀវ Chelsea ដែលមានឈ្មោះថា Dynel Simeu ព្រមជាមួយនឹងកុងត្រា ដែលមានរយៈពេល៣ឆ្នាំ។

គួរឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea បានព្យាយាមចរចា ផ្តល់កុងត្រាថ្មីឲ្យ Simeu ដែរប៉ុន្តែកីឡាករបានជ្រើស យកជម្រើសបដិសេធ ដើម្បីអាចលេងនៅឈុតធំ ជាមួយនឹងក្លឹប Southampton ជំនួសវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top