កីឡា

Alaba រំពឹងចង់លេងជាមួយ នឹងកីឡាករម្នាក់នេះខ្លាំង នៅ Real Madrid

កីឡាករខ្សែការពារអូទ្រីស David Alaba ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយ ក្នុងការចូលរួមជាមួយនឹង ក្លឹបយក្សអេស្បាញ Real Madrid កាលពីថ្ងៃម្សិលមិញនេះ។ សំដែងក្តីរីករាយខ្លាំងចំពោះការប្រកាសនេះ កីឡាករផ្ទាល់ក៏ត្រូវ បានគេដឹងដែរថាបានលើកឡើង អំពីកីឡាករឆ្នើមម្នាក់ដែលគាត់តែងតែចង់ចាប់ដៃគូលេងពេលមានវត្តមាននៅ Real Madrid នេះ។

Alaba បានបញ្ជាក់ថាកីឡាករបារាំង Raphael Varane គឺជាកីឡាករម្នាក់ដែលគាត់តែងតែស្រម៉ៃនិងរំពឹងទុកថា នឹងអាចចាប់ដៃគូគ្នាលេងពេលមកដល់ទឹកដី Santiago Bernabeu។ គួរឲ្យដឹងដែរថាក្រោយចាកចេញពី Bayern Munich ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនរួចមកពេលនេះ Alaba បានសម្រេចចិត្តចុះកុងត្រារយៈពេល៥ឆ្នាំ ហើយជាមួយនឹងក្លឹបអេស្បាញមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top