កីឡា

នេះ​ជា​មូលហេតុ Kane អវត្តមាន​យប់​មិញ ធ្វើ​ឲ្យ Son ប្រយុទ្ធ​ឯកា​​ម្នាក់​ឯង

Harry Kane មិន​ត្រូវ​បាន​បញ្ចូល​​ក្នុង​ ​បញ្ជី​ឈ្មោះ​កីឡាករ​​របស់ Spurs លេង​ទល់​នឹង Manchester City ឡើយ​កាល​ពី​ប្រកួត​យប់​មិញ។

ក្នុង​ជំនួប​សប្ដាហ៍ ​បើក​ឆាក​រដូវ​កាល​ថ្មី Premier League ក្លឹប​មាន​ខ្នាយ​មាស Spurs បាន​យក​ឈ្នះ​ក្រុម​ការពារ​តំណែង​ជើង​ឯក City ១-០។ មួយ​គ្រាប់​របស់ Spurs ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ កូរ៉េខាងត្បូង Heung-min Son។

យ៉ាងណា​ ប្រកួត​នេះ​គេ​មិន​ឃើញ ​វត្តមាន​របស់ Kane ដែល​ជា​​កីឡាករ​គោលដៅ​ របស់ Man City ចង់​បាន​នៅ​រដូវ​ក្ដៅ​នេះ​ទេ។ លោក Nuno ​អ្នក​ចាត់​ការ​របស់ Spurs បាន​និយាយ​ថា Kane មិន​បាន​ចូលរួម​ប្រកួត​នេះ​ ដោយ​សារ​តែ​​សុខភាព​មិន​ពេញលេញ​ល្អ ក្រោយ​ត្រឡប់​ពី​​​ការ​​ប្រកួត​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវកាល ។

Kane វ័យ​២៨​ឆ្នាំ​​ជា​ខ្សែ​ប្រយុទ្ធ​ដែល Man City ចិញ្ចឹម​ចិត្ត​ចង់​បាន ​ដើម្បី​យក​មក​ជំនួស​កន្លែង​របស់ Sergio Aguero ដែល​ផ្លាស់​ទៅ Barcelona។ ទល់​នឹង​ពេល​នេះ​អនាគត​របស់ Kane នៅ​តែ​ស្រពិចស្រពិល ខណៈ City ដាក់​សំណើ​ទិញ​ចុងក្រោយ​១៥០​លាន​អឺរ៉ូ ៕

Most Popular

To Top