ការប្រកួតបើក រដូវកាលថ្មី ដំបូង របស់ Spurs ពិតជាមិន បានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តនោះឡើយ ដោយក្រុមអាចធ្វើបាន ជ័យជំនះលើក្រុមម្ចាស់ពានរង្វាន់ រដូវកាលចាស់ Man City ក្នុងលទ្ធផល ១ទល់នឹង០យកបាន៣ពិន្ទុ ក្នុងដៃសម្រាប់សប្តាហ៍ដំបូងនេះផងដែរ។
ការប្រកួតបាន អូសបន្លាយ រហូតដល់បញ្ចប់តង់ទី១ ដោយមិនមានគ្រាប់បាល់ណាកើតឡើងនោះទេ ប៉ុន្តែឈានចូលដល់តង់ទី២នាទីទី៥៦ ទើបបាល់កើតឡើង មួយគ្រាប់ ដោយកីឡាករខ្សែ ប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min ធ្វើបានយ៉ាងល្អជាមួយ នឹងការស៊ុតជើង ឆ្វេងចេញពីក្រៅតំបន់គ្រោះថ្នាក់កាត់ រកមុំដែលអ្នកចាំទីមិនអាចលោត ទៅដល់ឡើយ ។
ទោះបីជា Man City អាចគ្របដណ្តប់បាល់ បានទៅដល់៦៥ភាគរយក្តី ប៉ុន្តែ Man City ស៊ុតចេញបានតែ៩ដង និងចំគោលដល់៤ដងប៉ុណ្ណោះខណៈដែល Spurs ជាម្ចាស់ផ្ទះអាចស៊ុតបាន៥ដង និងចំគោលដៅ ៣ដងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី