នៅក្រោយការចាកចេញ របស់កំពូលកីឡាករ Lionel Messi មានការលើកឡើង ជាច្រើននិងខុសគ្នាអំពីស្ថានភាព របស់ក្លឹប Barcelona
ជាពិសេសនៅក្នុងការ ប្រកួតប្រជែងធំៗទាំង ក្នុងលីគនិងពានក្រៅស្រុក ។
វិរៈរបស់ក្លឹបម្នាក់ គឺលោក Sergio Busqutes បានអះអាងថា Barcelona នឹងនៅតែអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការ ប្រកួតប្រជែង
ពានរង្វាន់ធំៗបូករួមទាំង Champion League ផងទោះមិនមានវត្តមាន របស់ Messi ក្តី ។
Busquets បាននិយាយថា ៖វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលដែលគាត់ចាកចេញពីព្រោះអ្វីដែល Messiបានផ្តល់ឲ្យ ក្លឹបរួមទាំងកីឡាករ
និងខ្ញុំផ្ទាល់ផងគឺមានចំណួនច្រើនខ្លាំង ណាស់ប៉ុន្តែទោះយ៉ាងណាខ្ញុំសង្ឃឹមថា ក្រុមនឹងចាប់ផ្តើមរៀន ដោយមិនមានវត្តមាន របស់ Messi តទៅទៀត៕
ប្រែសម្រួល៖ស៊ុនលី