កីឡា

Leno ពិចារណា ចាកចេញក្រោយការ មកដល់នៃអ្នកចាំទីថ្មី

កីឡាករអ្នកចាំទីឆ្នើមអាល្លឺម៉ង់ Leno ត្រូវបាន The Goal ជឿជាក់ថាកំពុងត្រៀមខ្លួន និងពិចារណា ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ហើយនៅពេលដែលទីផ្សារដោះដូរកីឡាករ នឹងបើកសាជាថ្មី នាពេលខាងមុខ ។

កីឡាករ Bernd Leno អាចនឹងធ្វើការចាកចេញ ខណៈដែលកាំភ្លើងធំ Arsenal ទើបតែបានបង្ហាញវត្តមាន របស់កីឡាករអ្នកចាំទី ចំណូលថ្មី Aaron Ramsdale ដែលទើបតែបានបង្ហាញខ្លួន កាលពីចុងសប្តាហ៍កន្លងមកផងដែរ ជួយឲ្យ Arsenal យកឈ្នះការប្រកួត ជាលើកដំបូងក្នុងលីគ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះមានក្លឹបជាច្រើនណាស់ ដែលសុទ្ធតែមានបំណងចង់ បានកីឡាករអាល្លឺម៉ង់រូបនេះ ប៉ុន្តែជឿជាក់ថាខែមករាខាងមុខនេះ នឹងមានការផ្លាស់ប្តូរ ជាមិនខានសម្រាប់ អនាគតរបស់ Leno រូបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top