ឱកាសក្នុងការបង្ហាញខ្លួន មិនសូវមានទីបំផុត កីឡាករហូឡង់ Van de Beek ត្រូវបានគេជឿជាក់ថា ពិតជាអស់អារម្មណ៍ទៀត ហើយថានឹងអាចលេងជាមួយ នឹងបិសាចក្រហម Man UTD នាពេលខាងមុខ ។
កីឡាករ Donny van de Beek រូបនេះបានបញ្ជាក់ ប្រាប់ទៅកាន់ភ្នាក់ងារ របស់កីឡាកររបស់ខ្លួនថា ត្រូវតែបង្ខំនិងជម្រុញ ការងារឲ្យបានរួចរាល់ធ្វើយ៉ាងណាអាចចាកចេញពី Old Trafford ឲ្យបានឆាប់បំផុត នេះបើយោងតាមការចេញ ផ្សាយរបស់ the Mirror ។
កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ មិនសូវជាបានបង្ហាញខ្លួនឡើយ ទាំងការប្រកួតកាលពី រដូវកាលមុន និងការប្រកួត នៅរដូវកាលនេះក្តីហើយជឿជាក់ថាប្រសិនបើការងារនេះរួចរាល់នោះកីឡាករ នឹងអាចចាកចេញយ៉ាងលឿន បំផុតត្រឹមខែមករា ខាងមុខនេះ ៕
ប្រែសម្រួល៖ស៊ុនលី