អ្នកចាត់ការ Jurgen Klopp បាននិយាយថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Villarreal មិនទាន់ចប់នៅឡើយទេ ថ្វីបើ Liverpool ឈ្នះ ២-០ នៅ Anfield ក៏ដោយ។
លោក Klopp បានសង្កត់ធ្ងន់ថា ហង្សក្រហមត្រូវបង្កើតទម្រង់លេងល្អបន្តទៀតនៅកីឡដ្ឋាន Estadio de La Caramica ដើម្បីធានាបានកៅអីវគ្គផ្ដាច់ព្រ័ត្រ UCL ក្នុងទីក្រុងប៉ារីស។ និយាយប្រាប់សារព័ត៌មានក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ថា លោកពិតជាពេញចិត្តចំពោះការលេងនៅវគ្គទីមួយ ប៉ុន្តែខកឱកាសមិនអាចរកគ្រាប់បាល់បាន។
“Villarreal អាចគំរាមកំហែងពួកយើងជាមួយសម្ពាធរបស់ពួកគេ ប៉ុន្តែពួកយើងធ្វើបានល្អក្នុងការគ្រប់គ្រងពួកគេ។ តែ២-០ គឺជាពិន្ទុគ្រោះថ្នាក់មួយ។ វាទើបតែពាក់កណ្ដាលផ្លូវនៃការប្រកួតប៉ុណ្ណោះ។ ពួកយើងបានឃើញ Villarrealប្រយុទ្ធដើម្បីគ្រូរបស់ពួកគេ ហើយខ្ញុំច្បាស់ណា ពួកគេនឹងប្រយុទ្ធដើម្បីបានឡើងផ្ដាច់ព្រ័ត្រ។ Klopp បន្ថែម។
២គ្រាប់ជ័យជម្នះរបស់ Liverpool ធ្វើបានដោយកីឡាករ Sadio Mane និងខ្សែការពារ Pervis Estupinan របស់ Villarreal ធ្វើឲ្យចូលទីខ្លួនឯង។ ការប្រកួតជើងទីពីររវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២៕ប្រភព៖http://Sbay