កីឡា

Mourinho ចង់បាន Wan-Bissaka មក Roma

គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho ត្រូវបាន The Sun ចេញផ្សាយថា កំពុងមានបំណងចង់បានកីឡាករ ខ្សែការពារឆ្នើមម្នាក់របស់ក្លឹបបិសាចក្រហម Man UTD ដែលមានឈ្មោះថា Aaron Wan-Bissakaមករួមក្លឹបនៅអ៊ីតាលី។

ក្លឹបអ៊ីតាលីនេះ បច្ចុប្បន្នត្រូវបានគេមើលឃើញ យ៉ាងច្បាស់ថា កំពុងមានវត្តមានរបស់អតីតកីឡាករ ក្លឹបបិសាចក្រហម Man UTD ជាច្រើននាក់មកហើយដូចជា Chris Smalling ជាដើម ព្រមទាំងអតីតកីឡាករ របស់ក្លឹបតោខៀវ Chelsea ដូចជា Tammy Abrahamផង។

Roma កំពុងឡើងទំរង់លេងយ៉ាងខ្លាំង និងកំពុងមានឈ្មោះ ទៅលេងពានរង្វាន់ Conference League វគ្គផ្តា់ច់ព្រ័ត្រទៀតផងហើយជឿជាក់ថា Roma បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ចំពោះលោក Mourinho ដែលជឿជាក់ថា នឹងនាំឲ្យមានការផ្ទេរកីឡាករ Wan-Bissaka ជាមិនខាននៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top