កីឡា

លោក Ancelotti ចង់ឲ្យក្លឹបរៀបចំពិធីលា Bale ដោយសមរម្យបំផុត

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា កីឡាករខ្សែប្រយុទ្ធអន្តរជាតិវេល Gareth Bale គួរតែទទួលបានការឲ្យតម្លៃ យ៉ាងសាកសមបំផុត មុនពេលដែលគាត់ នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខនេះ។

លោក Ancelotti បានដាក់ក្តីសង្ឃឹមថា Bale នឹងគួរតែទទួលបាននូវការរៀបចំ ពិធីជូនដំណើរយ៉ាងសាកសមបំផុតមួយ ពីសំណាកក្លឹប ក្នុងការប្រកួតចុងក្រោយមួយ ដែលជឿជាក់ថានឹងធ្វើឡើង នៅថ្ងៃសុក្រនេះ។

កីឡាកររូបនេះបានធ្វើដំណើរ មកចូលរួមជាមួយនឹង Real Madrid ក្នុងនាមជាកីឡាករ ដ៏មានតម្លៃខ្លួនថ្លៃបំផុតមួយ លើលោកកាលពីឆ្នាំ២០១៣ ពីក្លឹបអង់គ្លេសមាន់ខ្នាយមាស Spurs ដោយបានបង្ហាញស្នាដៃជាច្រើន លើសលប់ដូចជាពាន La Ligaចំនួន៣ដងពាន Champions League ចំនួន៤ដងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top