កីឡា

AC Milan ផ្តល់កុងត្រា​ តម្លៃ៣លានអឺរ៉ូ ក្នុងមួយរដូវកាល

បរទេស ៖ ម្ចាស់ជើងឯក Serie A ក្លឹប AC Milan នៅសប្តាហ៍នេះ បានឈានទៅដល់ការផ្តល់កុងត្រា មួយដល់កីឡាករឆ្នើម Marcelo ដែលទើបតែបានប្រកាស ចាកចេញពីក្លឹប Real Madird ទៅហើយនោះ ដែលមានតម្លៃប្រមាណ ជា៣លានអឺរ៉ុបក្នុងមួយរដូវកាល។

យោងតាមការចេញផ្សាយ របស់ Sportskeeda នៅថ្ងៃនេះបានឲ្យដឹងថា AC Milan បានតាមដានព័ត៌មានរបស់ Marcelo ជាយូរមកហើយ និង កំពុងរងចាំឱកាសបែបនេះ ជាយូរមកហើយដែរ ហើយសង្ឃឹមថាការដោះដូរនឹងធ្វើទៅរួចក្នុងរដូវក្តៅនេះ។

ទោះបីជាយ៉ាងណា ក្តីកីឡាករ វ័យ៣៤ឆ្នាំរូបនេះ ក៏កំពុងចាប់អារម្មណ៍ ពីសំណាក់ក្លឹបជាច្រើនទៀត នៅក្រោយតំបន់អឺរ៉ុបផងដែរ ប៉ុន្តែកីឡាករប្រេស៊ីលរូបនេះ មិនទាន់បានឈានទៅដល់ការ សម្រេចចិត្តចុងក្រោយ នៅឡើយចំពោះក្លឹបថ្មី របស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top