កីឡា

Benzema ស៊ុតបាន២គ្រាប់ចុងម៉ោង ជួយឲ្យ Real Madrid បន្តជ័យជំនះ

កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema យប់មិញនេះបានស៊ុតបាន២គ្រាប់ នៅចុងម៉ោងជួយឲ្យក្រុម Real Madrid ទទួលបានជ័យជំនះ១០០ភាគរយ ក្នុងការប្រកួតបើករដូវកាលដំបូង ដោយយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល៣ទល់នឹង១។

១គ្រាប់ដំបូងកើតឡើង ដោយកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Vinicius មុនពេលដែលកីឡាករ Joselu Mato បានតាមមួយគ្រាប់ពីក្រោយមកវិញ ជួយឲ្យក្រុម Espanyol តាមស្មើ។ ក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមក និងបង្កើតឱកាសជាច្រើន ដងដូចគ្នាមុនពេលបញ្ចប់តង់ទី១។

ការប្រកួតដល់តង់ទី២អូសបន្លាយ ដល់នាទីទី៨៨ទើបកីឡាករ Benzema អាចស៊ុតយកមួយគ្រាប់ទៀតនាំមុខ Espanyol និងមួយគ្រាប់ទៀត ជាបាល់ហ្វ្រ៊ីឃីកជួយឲ្យបញ្ចប់ ទៅជាលទ្ធផល Real Madrid រកបាន៣គ្រាប់ឈ្នះ Espanyol រកបានតែមួយគ្រាប់៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top