កីឡា

លោក ថោង ខុនបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងពង្រឹងបច្ចុប្បន្នភាព ការងារឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាការងារគណៈកម្មការពិធីការស្តីពីការត្រួតពិនិត្យ និងពង្រឹងបច្ចុប្បន្នភាពការងារឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

កិច្ចប្រជុំនេះដើម្បីជំរុញការងារ រៀបចំការប្រកួតកីឡា SEA GAMES ដោយសារកម្ពុជា មានរយៈពេលត្រឹមតែ៨ខែទៀត ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ដំបូងនៅកម្ពុជានេះ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ដូច្នេះគ្រប់គណៈកម្មការ ស្ថិតក្រោមការគ្រប់គ្រង CAMSOC ត្រូវធ្វើការងារយ៉ាងសកម្ម។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មការពិធីការអ្នកនាំមុន ទទួលភ្ញៀវអន្តរជាតិ ដោយប្រកបដោយកិត្តិយស និងសេចថ្លៃថ្នូរដោយផ្តោតយកចិត្តទុដាក់ លើគោណកាល លោក ថោង ខុន បានពង្រឹងសមត្ថភាពការងារ គណៈកម្មការពិធីការនេះ។

សព្វថ្ងៃនេះសហព័ន្ធជាច្រើន មានភាពរឹងរាំក្នុងការរៀបចំការងារបច្ចេកទេស អស់ដូចជា ការ៉ាតេ វ៉ូវីណាម តេក្វាន់ដូ WT តេក្វាន់ដូ ITF បាល់ទាត់ និងប៉េតង់ធ្លាប់ធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកជាដើម នោះមិនសូវមាន បញ្ហាប្រឈមនោះទេ ដោយសារសហព័ន្ធជំនាញទាំងនោះ ធ្លាប់មានបទពិសោធន៍រៀបចំ ការប្រកួតកម្រិតអន្តរជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top