កីឡា

ល្បី​ថា​ Chelsea យក​បាន​ Aubameyang ពី​ Barcelona ហើយ​

ក្លឹប​ Chelsea បាន​នាំ​យក​បាន​ ខ្សែប្រយុទ្ធ​ Pierre Aubameyang ពី​ក្លឹប​ Barcelona នៅ​ក្នុង​ថ្ងៃ​នេះ​ហើយ​។ បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano

នៅ​ខណៈ​នេះ​ Chelsea និង​ Barca បាន​ព្រមព្រៀង​គ្នា​ទិញ​លក់​ Aubameyang ហើយ​ដោយ​ Chelsea ត្រូវ​ចាយ​អស់​១៤លាន​អ៊ឺរ៉ូ​ និង​ឲ្យ​ ខ្សែការពារ​ Marcos Alonso ទៅ​កាន់​ Barca ។

កីឡាករ​នេះ​នឹង​ចុះកុងត្រា​ជា​មួយ​ Chelsea រយៈពេល​២ឆ្នាំ​ ព្រម​ទាំង​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​។

Aubameyang ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អង់គ្លេស​ ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​បញ្ចប់​ឯកសារ​កុងត្រា​ទាំង​នេះ​។

Barca យក​បាន​ Aubameyang ដោយ​ Free Transfer កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២កន្លង​ទៅ​ ក្រោយ​គេ​បញ្ចប់​កុងត្រា​នឹង​ Arsenal ដោយ​ពេល​ផ្លាស់​មក​ Barca នេះ​ គេ​បាន​ទម្រង់​លេង​ល្អ​ដោយ​ធ្វើ​ឲ្យ​ Chelsea ចង់​បាន​៕ Source: Sabay

Most Popular

To Top