កីឡា

Diaz នឹងត្រូវបន្តព្យាបាល របួសក្បាលជង្គង់​ រហូតដល់ចុងខែធ្នូ

កីឡាករខ្សែប្រយុទ្ធស្លាប Luis Diaz ត្រូវបាន The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដោយសាររបួសក្បាលជង្គង់នោះ គាត់នឹងត្រូវអវត្តមានប្រកួត ជូនក្រុមរហូតដល់ចុងឆ្នាំនេះជាមិនខាន។

Diaz បានទទួលរងរបួស នៅក្នុងការប្រកួតប៉ះជាមួយនឹង Arsenal ពេលប្រជែងយកបាល់ជាមួយ នឹងកីឡាករខ្សែការពារមាឌធំ Thomas Partey នៅពាក់កណ្តាលនៃការប្រកួតដែល Liverpool បានចាញ់ក្រោមស្នាដៃរបស់Arsenal ក្នុងលទ្ធផល៣ទល់នឹង២។

Diaz រដូវកាលនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ហើយរកបានគ្រាប់បាល់៣ដងរួចមកហើយ ព្រមទាំងជួយមិត្តរួមក្រុម រកបាន២គ្រាប់ផងដែរ ក្នុងការប្រកួតទាំង៨លើកកន្លងមក និងថែមទាំងអាចស៊ុតបញ្ចូលទី ក្នុងការប្រកួត Champions League ប៉ះនឹងក្រុម Napoli ផងដែរ៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top