កីឡា

លោក កន សុខកាយ ៖ ការប្រកួតពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា និងបញ្ចេញនូវសមត្ថភាព

ស្រុកល្វាឯម ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព បើកការប្រកួតបាល់ទាត់ មហាជនប្រចាំស្រុកល្វាឯម ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្នុងស្រុកល្វាឯម។

លោក កន សុខកាយ បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកល្វាឯម បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹង គុណភាព នៃរៀបចំការប្រកួតតាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជនតាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ឳកាសដល់យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម លឹងកីឡាបាល់ទាតដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកបានបន្តថា ការប្រកួតបាល់ទាត់មហាជន ប្រចាំស្រុកល្វាឯម ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣ មានក្រុមចូលរួមចំនួន ២០ ក្រុម បែងចែកចេញជា៤ពូល ក្នុងពូលនីមួយៗមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង២០ មកពីឃុំទំាង១៥មកនៅស្រុកល្វាឯម សម្រាប់ពូល A ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនឃុំកោះរះ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ ។ ពូល B ក្រុមបាល់ទាត់យុវជនល្ខោនខោល វត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ ។

ចំពោះពូល C ក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ និងក្រុមបាល់ទាត់យុវជនឃុំសំបួរ ដោយឡែកពូល D ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និង ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ។

លោក ជាប ដាវុធ ក៏បានមានប្រសាសន៍ថា តាំងនាមលោក និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯមកំពុងតែអភិឌ្ឍបាល់ទាត់ ក្នុងស្រុកទំាង៣ គឺស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម យ៉ាងណាមិញឆ្លៀតឳកាស ប្រើប្រជាប្រិយភាពរបស់កីឡាបាល់ទាត់ ក្នុងការចូលរួមលើកស្ទួយសង្គមជាតិមូលទាំង។ កីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ហើយការរៀបចំ និងការចូលរួមក្នុង ការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹត ចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនងរវាងយុវជនក្នុងមូលដ្ឋានស្រុក ទាំងមូល ។

លោក ជាប ដាវុធ បន្តថា កីឡា ក៏រួមចំណែកដល់ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តិបញ្ហាសង្គម នានា ដូចជាការប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា រក្សាបាននូវកម្លាំងកាយរឹងមាំ និងការលើកកម្ពស់ សុខភាពល្អ ដែល ជាកត្តាកំណត់ដ៏សំខាន់ សម្រាប់បង្កើនផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ជារួម កីឡាជួយពង្រឹងសុខ ភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញា ឈ្លាសវៃ លើកកម្ពស់គុណភាព ជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់ សុខដុមនីយកម្ម ក្នុងសង្គមទាំងមូល ។

ពិតណាស់ថាការទទួលខុសត្រូវ និងគោលដៅចម្បងរបស់រដ្ឋបាលស្រុក គឺការអភិវឌ្ឍបាល់ទាត់នៅក្នុងស្រុក ក៏ដូចជានៅក្នុងខេត្តទាំងមូល។ ជាក់ស្ដែង កាលពីខែមករា កន្លងទៅថ្មីៗនេះ រដ្ឋបាលស្រុក ទើបតែបិទបញ្ចប់ការប្រកួត បាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម២២ឆ្នាំប្រចាំស្រុកល្វាឯម មិនតែប៉ុណ្ណោះកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលស្រុកល្វាឯម ក៏បានបញ្ជូនក្រុមកីឡាករបាល់ទាត់ទៅចូលរួមប្រកួតក្នុងពានរង្វាន់លោកគង់ សោភ័ណ្ឌ ប្រចាំឆ្នាំ២០២៣ ជាលទ្ធផលសម្រាប់ការប្រកួតដំបូង ក្រុមកីឡាករបាល់ទាត់យុវជនស្រុកល្វាឯម បានទទួលជ័យជម្នះ លើក្រុមយុវជនក្រុងតាខ្មៅ ក្នុងលទ្ធផល ១ទល់នឹង០ ៕

Most Popular

To Top