កីឡា

Chelsea យកឈ្នះ Dortmund យប់មិញឡើងទៅវគ្គ១​ ​ភាគ៤​ពាន Champions League

សរុបគ្រាប់បាល់ទាំង២ជើងរវាងក្រុម Chelsea និង Dortmund ក្រោយការប្រកួតយប់មិញមានន័យក្រុមរបស់ Potter នឹងត្រូវបន្ត ដំណើរទៀតទៅកាន់វគ្គ១ភាគ៤នៃព្រឹត្តិការណ៍ Champions League។

ប្រកួតជើងទី២យប់មិញនេះ Chelsea រកបាន២គ្រាប់ដោយមិនឲ្យ Dortmund តដៃរួចឡើយហើយក្នុងនោះមួយគ្រាប់ ដំបូងកើតឡើងតាំងតែពីនាទីទី៤៣ដោយកីឡាករ Sterling និង១គ្រាប់ទៀតដោយកីឡាករ Havertz នៅនាទីទី៥៣ជាបាល់ ពិន័យ១១ម៉ែត្រ។

ប្រកួតនៅទឹកដីរបស់ Stamford bridge យប់មិញនេះ Chelsea គ្រប់គ្រងបាល់បានតែ៣៩ភាគរយប៉ុណ្ណោះ និងស៊ុតបាន ១៣ដង ចំគោលដៅ៤ដងតែ Dortmund ដែលគ្រប់គ្រងបាល់បានច្រើនជាងស៊ុត បាន១៣ជើង ដូចគ្នានិងចំគោលដៅ ៤ដងដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top