កីឡា

ខេត្តកណ្តាល ប្រកាសការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២២-២០២៣ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ នៅតាមទីលានសាលារៀនរបស់ខេត្តដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការប្រកួតទូទំាំង ប្រទេសនាពេលខាងមុខនេះ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២២-២០២៣ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ក្រុមកីឡាចំនួន១១ស្រុករួមមាន ៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕

Most Popular

To Top