កីឡា

កីឡាការិនី កាំង មុយនីនឈ្នះមេដាយ២ គ្រឿងនៃការប្រកួត Vietnam FIN Swimming Championships 2023 នៅវៀតណាម

វៀតណាម៖ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជារបស់សហព័ន្ធខ្មែរកីឡាហែលទឹក បានចូលរួមការប្រកួត Vietnam FIN Swimming Championships 2023 (25m) ដែលចាប់ពីប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Thua Thien Hua ប្រទេសវៀតណាម។

ជាលទ្ធផលឃើញថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយចំនួន ២គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង រួមមាន វិញ្ញាសា ៤០០ម៉ែត្រ Bi Fins ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងវិញ្ញាសា២០០ ម៉ែត្រ Bi Fins ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ ១ ។

សម្រាប់ការចូលរួមកម្មវិធីប្រកួតខាងលើសហព័ន្ធបានបញ្ជូន គ្រូបង្វឹកចំនួន ០១រូប កីឡាករចំនួន ០៤រូប និងកីឡាការិនី ចំនួន០២រូប ដូចជា លោកគ្រូ ហែម ថុនពន្លឺ កីឡាករ លឹម កែវឧត្តម កីឡាករ ទួន ទិត្យសត្យា កីឡាករ ឆោម ច័ន្ទថុន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត៕
ដោយ៖លី ភីលីព

Most Popular

To Top