បរាជ័យក្នុងលទ្ធផល៦ទល់នឹង១របស់ Spurs ក្រោមស្នាដៃរបស់ Newcastle នឹងក្លាយទៅជាកំណត់ត្រាគួរឲ្យឈឺចាប់មួយសម្រាប់ក្រុមអ្នកគាំទ្រកាលពីប្រកួតយប់មិញ។
ការប្រកួតមិនដល់២១នាទីផង Newcastle អាចបើកឆាកប្រកួតស៊ុតបាន ដល់ទៅ៥គ្រាប់រួចទៅហើយគឺជាកំណត់ មិនធ្លាប់ឃើញឡើយក្នុងប្រវត្តិសាស្ត្រ បាល់ទាត់អង់គ្លេស។
ទោះបីជាយ Kane បានព្យាយាមតាមពីក្រោយ បាន១គ្រាប់វិញក៏ពិតមែននៅដើមតង់ ទី២នាទីទី៤៩ប៉ុន្តែ Newcastle នៅតែសម្រុកតាមថែម ១គ្រាប់ទៀតដោយកីឡាករ Wilson នាទីទី៦៧បញ្ចប់ការប្រកួត Spurs រកបានតែ១គ្រាប់ចំណែក Newcastle ធ្វើបានដល់ទៅ៦គ្រាប់។
Newcastle យកបាន៣ពិន្ទុងាយៗ ឡើងទៅដល់លេខរៀងទី៣ បណ្តោះអាសន្នមាន៥៩ពិន្ទុខណៈ ដែលក្រុម Man UTD នៅលេខរៀងទី៤ នៅសល់មួយប្រកួតក្នុងដៃនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

