ទោះបីជាបានដឹងហើយថាកីឡាករ Jude Bellingham កំពុងមានរបួសខ្នងក្តីប៉ុន្តែគ្រូបង្វឹករបស់ក្រុម RB Leipzig បានបង្ហាញនូវបំណងចង់ឲ្យកីឡាកររូបនេចូលលេងពេលប្រកួតរវាង Real Madrid និង RB Leipzig ក្នុងពានរង្វាន់ Champions League។
The Goal បានសរសេរថាគ្រូបង្វឹក RB Leipzig លោក Marco Rose នៅតែមិនជឿទេថា Jude Bellingham មិនអាចមានវត្តមានចូលលេងឲ្យ ពេលប្រកួតរវាង Real Madrid និង RB ដោយគាត់នៅចង់ឲ្យកីឡាកររូបនេះ អាចលេងក្នុងការប្រកួតនេះ។
Bellingham បានទទួលរងរបួសនៅក្នុងការប្រកួត ក្នុងលីគកំពូលអេស្បាញ កន្លងមកពេលប៉ះនឹង Girona ហើយជឿជាក់ថា គាត់នឹង អាចត្រូវសម្រាកព្យាបាល របួសរហូតទៅដល់ ២ឬ៣សប្តាហ៍ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី