The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានបញ្ជាក៉អំពីក្តីព្រួយបារម្ភថានឹងអាចបាត់បង់កីឡាករឆ្នើមម្នាក់ទៅឲ្យក្លឹប Real Madrid។
កីឡាករ Dominik Szoboszlai ដែលមានកុងត្រារយៈពេលវែងជាមួយនឹងក្លឹបក្តីក៏ប៉ុន្តែតែងតែមានលេចឬព័ត៌មានជារឿយៗអំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madridហើយជាពិសេសចុងក្រោយនេះដំណឹងនេះកាន់តែច្បាស់បន្តិចឡើងៗ។
កីឡាករខ្សែបម្រើការពារដ៏ឆ្នើមសញ្ជាតិហុងគ្រីរូបនេះក៏តែងតែបានបង្ហាញនូវក្តីស្រម៉ៃថានឹងអាចចូលរួមជាមួយនឹង Real Madrid ដូចគ្នាដែរ។
យ៉ាងណាក្តីសម្រាប់ទីផ្សារបច្ចុប្បន្នតម្លៃខ្លួនរបស់កីឡាករអាចមានប្រហែលជាជិត១០០លានផោនខណៈដែលកាលពីផ្ទេរមកពីក្លឹប RB Leipzig ដំបូងរូបគេមានតម្លៃប្រមាណជា៦០លានផោនរួចទៅហើយ។បង្ហាញខ្លួន៤៨ដងរដូវកាលនេះកីឡាករវ័យ២៥ឆ្នាំស៊ុតបញ្ចូលទីឲ្យ Liverpool បាន១២គ្រាប់មកហើយ៕
ប្រែសម្រួល៖ស៊ុនលី
