កីឡា

Man UTD ត្រៀមខ្លួនរួចរាល់ដើម្បីប្រជែង Liverpool យកកីឡាករម្នាក់របស់ Spurs

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងត្រៀមខ្លួនរួចដូចគ្នាក្នុងការប្រជែងយកកុងត្រារបស់កីឡាករ Micky van de Ven ។

កីឡាករខ្សែការពារមាឌធំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹបមាន់ខ្នាយមាស Spurs ប៉ុន្តែជឿជាក់ថាក្លឹបដ៏ធំមួយនេះអាចនឹងធ្លាក់ចេញពីលីគកំពូលអង់គ្លេសហើយនៅរដូវកាលក្រោយ។

Man UTD បានព្យាយាមតាមដានស្ថានភាពកីឡាកររូបនេះជាយូរមកហើយនិងពេលចុងក្រោយនេះដោយសង្ឃឹមថានឹងអាចយកជំនួសតំណែងរបស់កីឡាករអាហ្សង់ទីន Lisandro Martinez ។

van de Ven មានវ័យ២៥ឆ្នាំបានបង្ហាញទំរង់លេងលំដាប់កីឡាករពិភពលោកនៅ Spurs ប៉ុន្តែមិនអាចជួយស្រោចស្រង់ទំរង់ដ៏យ៉ាប់យ៉ឺនរបស់ Spurs បានឡើយនៅរដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top