កីឡា

ក្រុមអត្តពលកម្ម ខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”

ភ្នំពេញ ៖ ក្រុមអត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ ខណៈក្រុមអត្តពលកម្មខេត្តកំពត ឈ្នះមេដាយ២ គ្រឿង នៃការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។

ក្នុងឱកាសពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ និងជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកប្រតិ្តបតិក្រសួងអប់រំ យុវជន និងកីឡា និងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាមកពី ២១ រាជធានីខេត្ត ។

ក្រុមខេត្តស្វាយរៀង ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមខេត្តឧត្តរមានជ័យ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រុមខេត្តមណ្ឌលគិរី ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងក្រុមខេត្តក្រចេះ និងខេត្តកំពង់ស្ពឺឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងដូចគ្នា។

ការប្រកួតប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ មានគណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន ២៦៧ នាក់ចូលរួម មានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីមកពី ២១ រាជធានីខេត្ត រួមមានភ្នំពេញ ខេត្តកណ្តាល ខេត្តកែប ខេត្តកោះកុង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តឧត្តរមានជ័យ ៕

Most Popular

To Top