កីឡា

លោក គង់ ចាន់ធីណា ៖ ក្លិបកីឡាហាប់គីដូ សាលាស្មាតស្តាតអន្តរជាតិ ក្រុងអរិយក្សត្រ នៅខេត្តកណ្តាល ចាប់ផ្តើមហ្វឺកហាត់ ដំណើរការ នាថ្ងៃទី១៦ ឧសភា

ខេត្តកណ្តាល ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា ក្លិបកីឡាហាប់គីដូ សាលាស្មាតស្តាតអន្តរជាតិ គ្រោងបើកដំណើរការហ្វឹកហាត់ជូនសិស្សានុសិស្ស និងក្មួយៗនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាលាស្មាត ស្តាតអន្តរជាតិ ភា ស្ថិតភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាលក្រោម ការសហការរវាងសហព័ន្ធខ្មែរ កីឡាហាប់គីដូ និងសាលាស្មាតស្តាតអន្តរជាតិ ដើម្បីជំរុញ និងអភិឌ្ឍធនធាន មនុស្សលើប្រភេទកីឡាហាប់គីដូ ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា ដោយមានការអនុញ្ញាតឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងទទួលបានអនុញ្ញាត ពីថ្នាក់ដឹកនាំសាលាស្មាតស្តាតអន្តរជាតិ សហព័ន្ធបញ្ជូនគូ្របង្វឹក ដ៏ជំនាញផ្នែកគុនហាប់គីដូបង្ហាត់ដល់សិស្សានុសិស្សកំពុងសិក្សានៅទីនេះ។ សហព័ន្ធ និងសាលាមានគោល បំណងបញ្ចៀបវិស័យកីឡា ជាពិសេសកីឡាហាប់គីដូ ហើយនេះជាគោលបំណង របស់សាលាស្មាតស្តាតអន្តរជាតិដែរ ។ សាលានឹងពិនិត្យមើលទៅតាមលទ្ធភាព និងទៅតាមការជាក់ស្តែង ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសហការជាមួយសាលាស្មាត ស្តាតអន្តរជាតិជាមួយគ្នា បង្កើតក្លិបកីឡាហាប់គីដូសាលាស្មាតស្តាតអន្តរជាតិ។ យោងតាមផែនការមេរបស់ឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ ដើម្បីជំរុញ និងអភិឌ្ឍនកីឡាហាប់គីដូ តាមសាលារដ្ឋ និងសាលាឯកជន នានាទូទាំងប្រទេសកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឆ្នើម លើប្រភេទកីឡាហាប់គីដូ សម្រាប់ចូលរួមព្រឹត្តិការណ៍នានា លើកឆាតអន្តរជាតិដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ៕

Most Popular

To Top