កីឡា

លោក Mourinho ដាក់លក្ខខណ្ឌមួយចំនួន ដើម្បីវិលមករកក្លឹប Real Madrid វិញ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Jose Mourinho បានគូសបញ្ជាក់អំពីលក្ខខណ្ឌមួយ ចំនួនដើម្បីអាចឲ្យគាត់វិលត្រឡប់មកកាន់ទឹកដី Bernabeu វិញ។

ប្រភពដដែលបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid បានដាក់គោលដៅក្នុងការចរចាគ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho ដើម្បីឲ្យវិលមកដឹកនាំក្លឹបវិញ។

ដំណឹងនេះបានលេចឬជុំវិញការបន្តដឹកនាំរបស់លោក Mourinho ជាមួយនឹងក្លឹប Benfica នៅឡើយនៅពេលនេះ។

អ្វីដែលលោក Mourinho ស្នើសុំនោះមានដូចជាសិទ្ធ ក្នុងការសម្រេចចិត្តកែប្រែកីឡាករ ព្រមទាំងការ សម្រេចចិត្តក្នុងការរៀបចំផែនការថាតំបន់ ណាដែលត្រូវរៀបចំ និងពង្រឹងហើយចំណុចទី២គឺជាលក្ខខណ្ឌនិងរចនាសម្ព័ន្ធការងារផ្ទៃក្នុងរបស់ក្លឹបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top