យោងតាមការចេញផ្សាយរបស់ THe Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការហើយលោក Andoni Iraola ជាគ្រូបង្វឹកថ្មី របស់ក្លឹបសម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ ក្រោយការចាកចេញរបស់លោក Arne Slot។
បុរសវ័យ៤៣ឆ្នាំរូបនេះ នឹងត្រូវចូលមកដឹកនាំក្រុមនៅ Anfield បន្ទាប់ពីបានដឹកនាំក្លឹប Bournemouth ទទួលបានជោគជ័យ គួរឲ្យកត់សំគាល់ក្នុងរយៈពេល៣រដូវកាលកន្លងមក។
នៅទីនោះគាត់បានប្រើប្រាស់ទំរង់លេង របស់ក្លឹបបានយ៉ាងល្អនិងទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ក្លឹបដោយនាំ Bournemouth ទៅលេងនៅអ៉ឺរ៉ុបនិងជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងកំពូលតារាងជាលើកដំបូងផង។
គួរឲ្យដឹងដែរថា ធ្លាប់ជាកីឡាករដ៏ជោគជ័យម្នាក់ផងដែរ លោក Iraola ធ្លាប់លេងឲ្យ Athelic Club បានទៅដល់១២រដូវកាលមុនពេលផ្ទេរទៅលេងនៅ New York City បាន២ឆ្នាំចុងក្រោយមុនពេលសម្រេចចិត្ត ចូលនិវត្តពីកីឡាករនៅឆ្នាំ២០១៦និងចាប់ផ្តើមអាជីពជាគ្រូបង្វឹកកាលពីឆ្នាំ២០១៨៕
ប្រែសម្រួល៖ស៊ុនលី
