កីឡា

Rafael Leao នឹងទទួលបានប្រាក់កម្រៃទ្វេដង ពេលនៅជាមួយនឹងAC Milan ប្រសិនបើចាកចេញពីលីគអ៊ីតាលី

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Rafael Leao នឹងអាចទទួលបានប្រាក់កម្រៃ យ៉ាងច្រើនប្រសិនបើគាត់សម្រេចចិត្ត ក្នុងការផ្ទេរទៅចូលរួមក្លឹបថ្មី ។

ក្លឹបនៅលីគកំពូលតួគី Galatasaray កំពុងធ្វើការយ៉ាងមមាញឹកចំពោះកិច្ចការងារនេះដោយសង្ឃឹមថានឹងអាចទាក់ចិត្តខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះ។

ក្លឹបយក្សរបស់តួគីមួយនេះ បានបញ្ជាក់ហើយថា នឹងត្រៀមកញ្ចប់ប្រាក់កម្រែដល់ទៅ១០លានអឺរ៉ូ ក្នុងមួយឆ្នាំសម្រាប់ខ្សែប្រយុទ្ធរូបនេះ បូករួមនឹងប្រាក់លើកទីកចិត្ត ៥,៥លានអឺរ៉ូផង។

គួរឲ្យដឹងដែរថាអនាគតរបស់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះជាមួយនឹងក្លឹប AC Milan ហាក់ដូចជាមានភាពមិនច្បាស់លាស់ឡើយ ក្រោយពេលដែលកីឡាករបានប្រកាសអំពីផែនការ របស់ខ្លួនក្នុងអំឡុងពេលកំពុងបំពេញ បេសកកម្មជាមួយនឹងក្រុមជម្រើសជាតិ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top