កីឡា

ជំរំហ្វឹកហាត់ត្រៀម World Cup របស់ក្រុមជម្រើសស្វីស នៅសហរដ្ឋអាមេរិក ត្រូវបានហ៊ុំព័ទ្ធដោយពស់ពិស

រដ្ឋ California ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិស្វីសកំពុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីទទួលបានការព្រមានជាផ្លូវការ អំពីវត្តមានពស់ពិសនៅជុំវិញមូលដ្ឋានហ្វឹកហាត់របស់ពួកគេនៅ San Diego រដ្ឋ California។

ក្រុមនេះទើបតែបានមកដល់ San Diego ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបើកឆាក World Cup របស់ពួកគេទល់នឹងកាតានៅថ្ងៃទី ១៤ ខែមិថុនា។ ក្រៅពីការសម្របខ្លួនទៅនឹងអាកាសធាតុក្តៅ និងសើមរបស់អាមេរិក នៅរដូវក្តៅ អ្នកចាត់ការ Murat Yakin និងកីឡាកររបស់គាត់កំពុងប្រឈមមុខ នឹងកង្វល់មួយទៀត គឺតំបន់ពស់ ដែលបានកំណត់នៅជាប់ នឹងទីលានហ្វឹកហាត់របស់ពួកគេ។

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមជម្រើសជាតិស្វីសបានបង្ហោះផែនទីនៃកន្លែងហ្វឹកហាត់របស់ពួកគេនៅថ្ងៃទី ៦ ខែមិថុនា។

នេះបើយោងតាមរបាយការណ៍របស់ The Sun បាននិយាយថា រួមជាមួយនឹងកន្លែងយុទ្ធសាស្ត្រស្តង់ដារ ដូចជាតំបន់ហ្វឹកហាត់អ្នកចាំទី កន្លែងហាត់ប្រាណ និងបន្ទប់ផ្លាស់សំលៀកបំពាក់ ផែនទីនេះមានតំបន់ពណ៌ក្រហមដិតជុំវិញទីលាន។ តំបន់នេះត្រូវបានដាក់ស្លាកយ៉ាងច្បាស់ថា “ប្រយ័ត្នពស់” ។

យោងតាមសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ San Diegoថា តំបន់នេះជាជម្រករបស់ពស់វែកដែលមានពិសខ្លាំងចំនួនបួនប្រភេទ។ ប្រភេទសត្វដែលជួបប្រទះញឹកញាប់បំផុតក្នុងទីក្រុងគឺពស់វែកប៉ាស៊ីហ្វិកខាងត្បូង៕

Most Popular

To Top