កីឡា

លោក ផាត់ បញ្ញាសុជាតក៍ និងលោកស្រី ហង់ ស៊ីមនដឹកនាំមន្រ្តីកីឡាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍» នៅចិន​

ភ្នំពេញ៖អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបញ្ជូនគណ:ប្រតិភូកីឡាកម្ពុជាក្រោមដឹកនាំដោយលោក ផាត់ បញ្ញាសុជាតក៍  លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន​នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញដណ្តើមចូលរួមរួមវគ្គសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍»គោលបំណងនៃវគ្គសិក្ខាសាលានេះ គឺផ្តោតលើការរៀបចំ លើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជា ធនធានហិរញ្ញវត្ថុនៅមានកម្រិតនៅប្រទេសចិន។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានមានប្រសាសន៍ថា​ អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីកីឡាចំនួន ៧ រូបរួមមានរូបលោកស្រី លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក ព្រមទំាងមន្រ្តីសហព័ន្ធកីឡាជាតិ​​ទៀត។
 
លោកស្រីអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា​បានបន្តថា អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចាត់បញ្ចូនឱ្យទៅចូលរួមវគ្គសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍» គោលបំណងនៃវគ្គសិក្ខាសាលានេះ គឺផ្តោតលើការរៀបចំ លើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជា ធនធានហិរញ្ញវត្ថុនៅមានកម្រិតក៏ដោយ ។
 
ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចធ្វើអោយកាន់តែប្រសើរឡើងនូវសមត្ថភាពកីឡា បង្កើតឱកាសសេដ្ឋកិច្ច លើកកម្ពស់សុខភាព និងពង្រឹងអត្តសញ្ញាណជាតិរបស់ខ្លួន ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩  ខែមិថុនា​ ឆ្នាំ២០២៦  នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ៖លី ភីលីព

Most Popular

To Top