ម៉ិកស៊ិក ៖ ក្រុមសហម្ចាស់ផ្ទះម៉ិកស៊ិក ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស និងក្រុមបាល់ទាត់ជម្រើសជាតិ កាណាដា មានឱកាសឡើង វគ្គបន្តមុនគេក្នុងចំណោម ៤៨ ក្រុមនៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ “World Cup 2026” ដោយសារទាំង ៣ ក្រុមនេះបានទទួលជ័យជម្នះលើគូប្រកួតរៀងៗខ្លួន កាលពីយប់មិញដោយនឹកស្មានមិនដល់។

ក្រុមអាហ្វ្រិកខាងត្បូងរក្សាក្តីសង្ឃឹមរបស់ខ្លួនឲ្យនៅរស់រវើកជាមួយនឹងលទ្ធផលស្មើ ១-១ ជាមួយសាធារណរដ្ឋឆែក លទ្ធផលឱកាសដ៏ធំមួយទៀត សម្រាប់ក្រុមអាចឡើង វគ្គបន្តពូល A ដោយប្រកួតចុងក្រោយក្រុមអាហ្វ្រិកខាងត្បូង ប៉ះជាមួយក្រុមកូរ៉េខាងត្បូង ទោះបីក្រុមកូរ៉េខាងត្បូងមាន ៣ពិន្ទុក្នុងដៃក៏ដោយ ។ ចំណែកក្រុមសាធារណរដ្ឋឆែកនឹងប្រកួតក្រុមសហម្ចាស់ផ្ទះម៉ិកស៊ិក ជាប្រកួតចុងក្រោយដែរ។
សម្រាប់ការប្រកួតជុំទី២ ពូលA ក្រុមសហម្ចាស់ផ្ទះម៉ិកស៊ិក ២ ប្រកួត ឈ្នះទំាង ២ មាន ៦ ពិន្ទ ក្រុមកូរ៉េខាងត្បូង ២ ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៣ ពិន្ទ ក្រុមអាហ្វ្រិកខាងត្បូង ២ ប្រកួត ស្មើ ១ ចាញ់ ១ មាន ១ ពិន្ទ និងក្រុមសាធារណរដ្ឋឆែក២ ប្រកួត ស្មើ ១ ចាញ់ ១ មាន ១ ពិន្ទ។

រីឯពូល B វិញ ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស មានឱកាសឡើងវគ្គបន្តពូល B នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup 2026” ដែរ បន្ទាប់ពីក្រុមយកឈ្នះបូស្នៀ លទ្ធផល ៤ ទល់នឹង ១ ធ្វើឲ្យពួកគេមាន ៤ ពិន្ទុក្នុងដៃ និងសល់គ្រាប់បាល់រហូត ៣ គ្រប់ ។
ក្រុមបាល់ទាត់ជម្រើសជាតិ កាណាដា មិនខុសពីក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស ក៏ឱកាសឡើងវគ្គបន្តពូល B ក្រោយយកឈ្នះលើកាតា លទ្ធផល ៦ ទល់នឹង ០ ធ្វើឲ្យពួកគេមាន ៤ ពិន្ទុក្នុងដៃ និងសល់គ្រាប់បាល់រហូត ៦ គ្រប់។ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិ កាណាដា ឈរលំដាប់លេខ ១ លើតារាង ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស ឈរលំដាប់លេខ ២ ក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ- ឈរលំដាប់លេខ ៣ និងក្រុមបាល់ទាត់ជម្រើសជាតិ ឈរលំដាប់លេខ ៤។

នាថ្ងៃទី២៤ ជាការប្រកួតចុងក្រោយ ដោយក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ-ហឺហ្សេហ្គោវីណា ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ កាតា ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ ត្រូវការឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ កាតាលើពី ៦ គ្រប់អាចមានឱកាសឡើង ដោយសារក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ មាន ១ ពិន្ទុ ជំពាក់ ៣ គ្រប់ ចំណែក ក្រុមបាល់ទាត់ជម្រើសជាតិ កាតា ត្រូវឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ លើពី ១០ គ្រប់ ។
ការប្រកួតចុងក្រោយរវាង ក្រុមបាល់ទាត់ជម្រើសជាតិ កាណាដា និងក្រុមបាល់ទាត់ជម្រើសជាតិ ស្វីសត្រូវការស្មើគ្នាដើម្បីដឹកដៃឡើងវគ្គបន្តពូល B ៕





