The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានឈានដល់មួយជំហ៊ានទៀតហើយក្នុង
ដំណើរការចរចាកីឡាករ ខ្សែបម្រើម្នាក់របស់ក្លឹប Newcastle។
កីឡាករ Bruno Guimaraes ដែលបច្ចុប្បន្នកំពុងលេងឲ្យ Newcastle ក៏បានបញ្ជាក់ដែរថាពិតជាចង់បានផ្ទេរ
ចូលរួមលេងជាមួយនឹង Arsenal ទាំងដែលបានដឹងហើយថាតំណែង ដ៏ធំនេះនៅទីនោះកំពុង កាន់កាប់ដោយកីឡាករអង់គ្លេស
Declan Rice ក្តី។
យ៉ាងណាក្តីបច្ចុប្បន្នកុងត្រា របស់ខ្សែបម្រើការពារប្រេស៊ីល វ័យ២៨ឆ្នាំរូបនេះនៅសល់ជាមួយនឹង Newcastle គឺនៅអូសបន្លាយដល់ឆ្នាំ២០២៨៕
ប្រែសម្រួល៖ស៊ុនលី
