ទីក្រុងកានសាស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup” នៅសល់តែ ៨ ក្រុមប៉ុណ្ណោះ ដែលជាក្រុមជើងខ្លាំងៗត្រូវប្រកួតគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយចាប់ពីថ្ងៃព្រហស្បតិ៍។
១.បារាំងប៉ញម៉ារ៉ុក៖ក្រុមបាល់ទាត់បារាំង គឺជាក្រុមជើងខ្លាំងពូកែដែលលេងបានល្អបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានឆ្លងកាត់វគ្គចែកពូល និងបានយកឈ្នះស៊ុយអែត មុនពេលយកឈ្នះប៉ារ៉ាហ្គាយក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ប៉ុន្តែក្រុមម៉ារ៉ុកដែលមិនស្គាល់ចាញ់នឹងមិនភ័យខ្លាចក្នុងការប្រឈមមុខនឹងក្រុមជើងឯកពិភពលោក ២ សម័យកាលនោះទេ បន្ទាប់ពីបានយកឈ្នះហូឡង់ ដោយការទាត់បាល់ប៉េណាល់ទី និងយកឈ្នះសហម្ចាស់ផ្ទះកាណាដា ៣-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
២.អេស្ប៉ាញជួបនឹងបែលហ្ស៊ិក៖ ការយកឈ្នះព័រទុយហ្គាល់ ១-០ កាលពីថ្ងៃចន្ទ អេស្ប៉ាញបានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រការប្រកួតដែលកត់ត្រាឈ្នះ ៦ ប្រកួតជាប់ៗគ្នានៃព្រឹត្តិការណ៍ World Cup។ បែលហ្ស៊ិកបានឈានជើងចូលលេងនៅទីក្រុង Los Angeles បន្ទាប់ពីបានយកឈ្នះសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក ៤-១។ នោះបានកើតឡើង បន្ទាប់ពីពួកគេបានវាយបកពីការចាញ់ ២ គ្រាប់ក្នុងវគ្គ ៣២ ក្រុមចុងក្រោយដើម្បីយកឈ្នះសេណេហ្គាល់ ៣-២ នៅម៉ោងបន្ថែម។
៣.ន័រវែស ទល់នឹង អង់គ្លេស៖ខ្សែការពាររបស់អង់គ្លេសធ្លាប់ប្រឈមមុខនឹងខ្សែប្រយុទ្ធឆ្នើមរបស់ន័រវែសកីឡា Erling Haalandក្នុង Premier League ប៉ុន្តែថាតើពួកគេអាចទប់ទល់គាត់បានឬអត់ គឺជារឿងមួយទៀត។ អង់គ្លេសមានកីឡាករត្រឹម ១០ នាក់ ត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយកឈ្នះលើសហម្ចាស់ផ្ទះ ជាលទ្ធផលបានធ្វើឲ្យពួកគេមានទំនុកចិត្តមុនពេលជួបជាមួយន័រវែស។
៤.អាហ្សង់ទីន ទល់នឹង ស្វីស៖ ក្រុមអាហ្សង់ទីនរបស់ Lionel Messi បានឆ្លងកាត់ការភ័យខ្លាចយ៉ាងខ្លាំងពីរដើម្បីរៀបចំការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងក្រុមស្វីស។ ក្រុមការពារតំណែងជើងឯកត្រូវបាននាំទៅកាន់ម៉ោងបន្ថែមដោយក្រុមដែលទើបចូលលេងក្នុងព្រឹត្តិការណ៍ World Cup ដំបូងរបស់ខ្លួន Cape Verde មុនពេលឈ្នះ ៣-២។
បន្ទាប់មកក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេបានមើលងាយពេលចាញ់ ២-០ ទល់នឹងក្រុមអេហ្ស៊ីប មុនពេលវាយបកដ៏គួរឲ្យភ្ញាក់ផ្អើល ដោយមានកីឡាករ Messi ជាចំណុចកណ្តាលនៃការប្រកួត ។ ក្រុមស្វីសបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីពួកគេបានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះឆ្នាំ ១៩៥៤ ជាក្រុមដែលមានការរៀបចំយ៉ាងល្អ ហើយទំនងជាពិបាកក្នុងការវាយបក៕
