កីឡា

Roma ចាប់អារម្មណ៍កុងត្រា ខ្សែប្រយុទ្ធ​ Endrick ពីក្លឹប Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ៊ីតាលី Roma បានធ្វើការពន្លឿនលើកិច្ចការងារ ដោះដូរនៅរដូវក្តៅនេះតាមរយៈផែនការនាំយកខ្សែ ប្រយុទ្ធថ្មីមកចូលរួមក្លឹបបន្ថែម។

ក្នុងនោះគេជឿជាក់ថា Roma បានចាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធ Endrick ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Madrid ហើយសង្ឃឹមថា នឹងអាចចរចាគ្នានៅរដូវក្តៅនេះ។

បច្ចុប្បន្ន Endrick បានវិលត្រឡប់មក Real Madrid បន្ទាប់ពីបានទទួលជោគជ័យ ក្នុងការផ្ទេរទៅលេងកុងត្រាខ្ចី ជើងជាមួយនឹង Lyon កាលពីរដូវកាលមុន ដោយអាចបង្ហាញ ខ្លួនបាន២១ដងស៊ុតបញ្ចូលទី បាន៨គ្រាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top