ភ្នំពេញ៖លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ តំណាងយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញជាអកិត្តិយសក្នុងពិធីបិទការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ ២០២៦ នៅសាលហ្វឹកហាត់របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ រៀបចំដោយ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាមឲ្យលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្នុង នាមខ្លួនផ្ទាល់សូមថ្លែងអំណរគុណ និង កោតសរសើរដោយ ស្មោះចំពោះសហព័ន្ធកីឡាប្រដាល់សកល គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែក ដែលបានផ្តល់កិច្ចសហ ការបានយ៉ាងល្អ ធ្វើឲ្យការប្រកួតកីឡាប្រដាល់សកល និង ប្រដាល់គុនខ្មែរ នាពេលកន្លងមក រហូតមកដល់ថ្ងៃ នេះទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

ដោយផ្អែកតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញថា បណ្តាក្លិប កីឡាប្រដាល់សកលនិងគុនខ្មែរទទួលបានលទ្ធផលល្អប្រសើរ លើកម្រិតបច្ចេកទេស វិន័យ សណ្តាប់ធ្នាប់ គឺ ស្តែងចេញឱ្យឃើញ នូវការខិតខំប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តទាំងធនធាន សម្ភារ ថវិការបស់ប្រធាន ក្លិបកីឡា ថ្នាក ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុម របស់ខ្លួនចូលរួមប្រកួត ដោយស្មារតីទទួលខុសត្រូវខ្ពស់និងស្រឡាញ់ចូល ចិត្តវិស័យកីឡាប្រដាល់សកលនិងប្រដាល់គុនខ្មែរ ពិតប្រាកដ។

លោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបន្តថា កីឡាករ-កីឡាការិនីទាំងអស់ ដឹងហើយថា ការប្រកួតកីឡាប្រដាល់ នាពេលនេះ គឺជាការប្រកួតមួយដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និង បង្កើននូវកម្រិតបច្ចេកទេស ក្នុងន័យ មិត្តភាព សាមគ្គីភាព និង សុខភាព សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះគឺ ការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ សុខភាពល្អ ជំនាញខ្ពស់និងមានសីល ធម៌ គុណធម៌សំដៅធានាការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្រ្តគន្លឹះ ខាងលើក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញ នូវគោលនយោបាយកំណែទម្រង់ថ្មីៗឲ្យស្របទៅនឹង តម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ ដោយផ្តល់ឲ្យយុវជននូវចំណេះដឹង បំណិនវិជ្ជាជីវៈ និងបំណិនសតវត្សទី ២១ ដើម្បីឲ្យយុវជន ក្លាយជាពលរដ្ឋល្អ មានបុគ្គលិកលក្ខណៈពេញលេញ ទាំងរាង្គកាយ បញ្ញានិងស្មារតី សម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយដើម្បីសម្រេចបាននូវគោលដៅនេះគឺមានមធ្យោបាយជាច្រើនដើម្បីលើក កម្ពស់កត្តាមួយចំនួនដូចជា៖កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស កត្តាគាំទ្រពីសង្គមគ្រួសារជា ពិសេសការលើកកម្ពស់ វិស័យអប់រំកាយនិងកីឡា ព្រោះថាវិស័យនេះជួយលើកស្ទួយ សុខុមាលភាពប្រជា ពលរដ្ឋឱ្យមានកាយសម្បទាមាំមួន និង សុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ និង អំពើអបាយមុខមួយ ចំនួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនឡើង នាពេលអនាគត។

លោក អ៊ុក ចន្ថា បានបញ្ជាក់ថា ជាថ្មីម្តងទៀត ក្នុងនាម មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ខ្ញុំសូមសំណូមពរ ដល់ប្រធាន ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរក្នុងរាជធានីភ្នំពេញមេត្តាបណ្តុះនូវ កីឡាករកីឡាការិនីផ្ទាលបន្តវេនដោយបន្តអប់រំផ្តោតសំខាន់លើចរិយាធម៌ គុណធម៌ សីលធម៌និងបង្កលក្ខណៈ ងាយស្រួល ផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា ដល់កីឡាករ កីឡាការិនី ដែលទទួលបានសិទ្ធផលល្អនា ពេលនេះបានបន្តការហ្វឹកហាត់បង្កើនកម្រិតបច្ចេកទេសបន្ថែមទៀតដើម្បីត្រៀមលក្ខណះចូលរួមប្រកួតកីឡា ប្រដាល់សកល និង គុនខ្មែរថ្នាក់ជាតិ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំយុវជននិង កីឡានាពេលខាងមុខ៕


ដោយ៖លី ភីលីព
