The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Michael Olise បានឈានមកដល់ដំណាក់ កាលចុងក្រោយនៃការ
ចរចាគ្នាជាមួយនឹងក្លឹប Bayern Munich ហើយជុំវិញ ព័ត៌មានដែល Real Madrid កំពុងចង់បានកុងត្រារបស់គាត់។
កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ បានចូលរួមជាមួយនឹងក្លឹប Bayern Munich កាលពីឆ្នាំ២០២៤ពីក្លឹប Crystal Palace
ប៉ុន្តែកីឡាករផ្ទាល់ហាក់មិនទាន់មានបំណង ក្នុងការចាកចេញពីទឹកដី Allianz Arena នៅឡើយទេ។
បច្ចុប្បន្នក្នុងវ័យ២៤ឆ្នាំរូប គាត់បានក្លាយជាគោលដៅដ៏ធំ សម្រាប់ក្លឹបធំៗនៅអឺរ៉ុប ទាំងដែលកំពុងកុងត្រា ដែលមានសុពលភាពទៅដល់ឆ្នាំ ២០២៩នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
