កីឡា

លោក Trump និងលោក Infantino សរសើរការប្រកួតបាល់ទាត់ពិភពលោក ចំពោះការប្រកួតទទួលបានជោគជ័យយ៉ាងខ្លាំង

ញូវយ៉ក៖ លោក Gianni Infantino ប្រធាន FIFA បានចាត់ទុកការប្រកួតបាល់ទាត់ពិភពលោកថា ជាជោគជ័យនៅថ្ងៃសុក្រ ដោយបានសរសើរលោកប្រធានាធិបតី Donald Trump ម្តងទៀតចំពោះតួនាទីរបស់លោកក្នុងព្រឹត្តិការណ៍នេះ ហើយបាននិយាយថា ការប្រកួតនេះសម្រេចបានបេសកកម្មរបស់ខ្លួនក្នុងការបង្រួបបង្រួមអ្នកគាំទ្រមកពីគ្រប់ទិសទីនៃពិភពលោកយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Infantino បានចង្អុលបង្ហាញពីតួលេខជាច្រើន ដូចជាអ្នកទស្សនាចូលរួមពេញពហុកីឡដ្ឋាន និងការវាយតម្លៃទូរទស្សន៍ធំៗជាភស្តុតាងបង្ហាញថា ការប្រកួតបាល់ទាត់ពិភពលោកដ៏ធំបំផុតមិនធ្លាប់មានបានបំពេញតាមការរំពឹងទុក ខណៈលោក Trump បានងក់ក្បាលយល់ព្រម។  លោក Infantino បាននិយាយនៅពេលលោកឈរក្បែរលោក Trump នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា ក្តីសុបិនរបស់អាមេរិកបានក្លាយជាការពិត។ យើងបានបង្រួបបង្រួមពិភពលោក”។

លោក Trump បានរៀបចំពិធីទទួលភ្ញៀវនៅ Trump Tower ទីក្រុង Manhattan សម្រាប់លោក Infantino និងកីឡាករបាល់ទាត់អន្តរជាតិ។ លោក Trump និងលោក Infantino បានថ្លែងនៅក្បែរពានរង្វាន់មាសដែលលោក Trump មានគម្រោងប្រគល់ជូនអ្នកឈ្នះនៃវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យរវាងអាហ្សង់ទីន និងអេស្ប៉ាញ។

ដូចដែលលោកតែងតែធ្វើក្នុងវត្តមានរបស់លោក Trump លោក Infantino បានសរសើរលោកយ៉ាងក្រអឺតក្រទមថា លោកប្រធានាធិបតី អ្នកមិនត្រូវការមនុស្សសរសើរអ្នកទេ ប៉ុន្តែការប្រកួតបាល់ទាត់ពិភពលោកនេះនឹងមិនទទួលបានជោគជ័យដ៏អស្ចារ្យបែបនេះទេបើគ្មានអ្នក។

លោក Trump បានហៅព្រឹត្តិការណ៍ World Cup នេះថា ជាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយបន្ថែមថា ការប្រកួតនេះបានជំរុញឲ្យមានការចាប់អារម្មណ៍ច្រើនជាងពិភពកីឡាទៅទៀត។ លោក Trump បានបន្តថា សូមជូនពរឲ្យអេស្ប៉ាញ និងអាហ្សង់ទីនទទួលបានជោគជ័យនៅថ្ងៃអាទិត្យ ហើយសូមឲ្យក្រុមល្អបំផុតឈ្នះ។

មុននេះបន្តិចនៅថ្ងៃសុក្រ លោក Infantino បានថ្លែងនៅអង្គការសហប្រជាជាតិជាផ្នែកមួយនៃវគ្គមួយថ្ងៃនៅទីនោះអំពីរបៀបដែលការប្រកួតនេះអាចជាកម្លាំងជំរុញសម្រាប់សុខភាពផ្លូវចិត្តរបស់យុវជន។ លោកបាននាំយកបាល់ប្រកួតផ្លូវការមួយ ត្រូវប្រើប្រាស់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យរវាងអាហ្សង់ទីន និងអេស្ប៉ាញមកកាន់ឆាក ដោយហៅវាថា វត្ថុវេទមន្តដែលមានអំណាចបង្រួបបង្រួមពិភពលោក៕

Most Popular

To Top