ពានរង្វាន់ FIFA World Cup ផ្លូវការបានមកដល់ស្ថានីយ៍រថភ្លើងលំដាប់ពិភពលោក Grand Central Terminal ដើម្បីអបអរសាទរការរាប់ថយក្រោយនៃជំនួបវគ្គផ្តាច់ព្រ័ត្រ។

ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែពិសេស ក្តារព័ត៌មានចេញដំណើរ (Departure Boards) ដ៏ល្បីល្បាញប្រចាំស្ថានីយ៍ត្រូវបានរៀបចំកម្មវិធីឡើងវិញជាពិសេស ដោយបង្ហាញពីម៉ោងផ្សាយបន្តផ្ទាល់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រទៅតាមម៉ោងក្នុងស្រុកនៃប្រទេសទាំង ៤៨ ដែលបានចូលរួមប្រកួត។
ការបង្ហាញនេះចង់បញ្ជាក់ថា ទោះបីជាស្ថិតនៅតំបន់ម៉ោងខុសគ្នាយ៉ាងណាក៏ដោយ ក៏ពិភពលោកទាំងមូលនឹងតាមដានទស្សនាទិដ្ឋភាពប្រវត្តិសាស្ត្រនេះក្នុងពេលតែមួយ។

គូប្រកួត អេស្ប៉ាញ ប៉ះ អាហ្សង់ទីន នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ រសៀល EDT (ត្រូវនឹងម៉ោង ២:០០ ព្រឹក ឈានចូលថ្ងៃច័ន្ទ ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន MetLife Stadium (New York New Jersey)។
