អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង Kylian Mbappé បានបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” កាលពីថ្ងៃសៅរ៍ ដោយវ៉ាដាច់កីឡាករបាល់ទាត់ឆ្នើមរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi ។
កីឡាករបាល់ទាត់បារាំងរូបនេះបានវ៉ាដាច់កីឡាករ Lionel Messi របស់អាហ្សង់ទីនសម្រាប់កំណត់ត្រាស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup អាជីពរបស់លោករកបានគ្រាប់បាល់ ២២ គ្រាប់ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការប្រកួតចាញ់អង់គ្លេស ៦-៤ នៃការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ កាលពីថ្ងៃសៅរ៍។
កីឡាករ Mbappé បានបញ្ចប់ព្រឹត្តិការណ៍ World Cup នេះជាមួយនឹងគ្រាប់បាល់ ១០ គ្រាប់ ដែលច្រើនជាងកីឡាករ Messi ចំនួន ២ គ្រាប់សម្រាប់ដណ្តើមស្បែកជើងមាស ត្រូវបានផ្តល់ជូនដល់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៃការប្រកួត។ ប្រសិនបើលោកនៅតែនាំមុខ Messi បន្ទាប់ពីអាហ្សង់ទីនលេងជាមួយអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ លោកនឹងក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ Golden Boot ចំនួន ២ លើក។
លោក Mbappé បានប្រាប់ Fox Sports ជាភាសាបារាំងថា ខ្ញុំចង់មិនមែនជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រទេ ហើយលេងក្នុងការប្រកួតនៅថ្ងៃស្អែក។ ក្រុម Les Bleus បានខកខានឱកាសក្នុងការលេងនៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកទី ៣ ជាប់ៗគ្នារបស់ពួកគេ នៅពេលពួកគេចាញ់អេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករ Mbappé រកបាន ៨ គ្រាប់ដើម្បីឈ្នះស្បែកជើងមាសកាលពី ៤ ឆ្នាំមុននៅប្រទេសកាតា ជាកន្លែងដែលបារាំងចាញ់កីឡាំករ Messi និងអាហ្សង់ទីនក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ។
១០គ្រាប់របស់លោកសម្រាប់ការប្រកួតឆ្នាំនេះ គឺស្មើនឹងគ្រាប់បាល់ច្រើនជាងគេទី៣ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup)។ Just Fontaine មានកំណត់ត្រា ១៣ គ្រាប់សម្រាប់បារាំង ឆ្នាំ ១៩៥៨, Sandor Kocsis របស់ប្រទេសហុងគ្រីរកបាន ១១គ្រាប់ ឆ្នាំ ១៩៥៤ និង Gerd Müller របស់ប្រទេសអាល្លឺម៉ង់ខាងលិចរកបាន ១០គ្រាប់ ឆ្នាំ ១៩៧០៕
