យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានធ្វើការងារយ៉ាង
ប្រញាប់ប្រញាល់ភ្លាមក្រោយចប់ ការប្រកួតបាល់ទាត់ពិភពលោក ដោយបានជួបពិភាក្សាភ្លាមៗជាមួយនឹងភ្នាក់ងាររបស់
កីឡាករឆ្នើមអេស្បាញ Rodri ។
កីឡាករដែលកំពុងលេងឲ្យក្លឹប Man City រូបនេះបានទាក់ចិត្តក្លឹបជាពិសេស ប្រធានក្លឹបលោក Florentio Perez
យ៉ាងខ្លាំងដោយជឿជាក់ថាទោះក្នុងតម្លៃណាក៏ក្លឹប Real Madrid មិនខ្លាចនឹងចំណាយនោះដែរ។
Real Madrid ត្រូវបានគេមើលឃើញថា កំពុងព្យាយាមក្នុងការជំនួស តំណែងដ៏សំខាន់មួយ ដែលធ្លាប់មានវត្តមានរបស់កីឡាករ Toni Kroos កាលពីឆ្នាំកន្លងមកមក ហើយហើយជឿជាក់ថា Rodri គឺជាអទិភាពដ៏មានសក្តានុពលបំផុត៕
ប្រែសម្រួល៖ស៊ុនលី
